អានិសង្សរបស់សីល ១៥ យ៉ាង.!

អានិសង្សរបស់សីល ១៥ យ៉ាង.!
សីល គឺជាយានជាស្ពានចម្លង. សីល ជារបងគ្រប់គ្រងរក្សា. សីល ជាទឹកភ្លៀងលាងចិត្តឱ្យថ្លា. សីល ជាអាហាររក្សាជីវិត ។ សីល ជាកំពូលនៃសេចក្តីល្អ. សីល ជាគុណធម៌លម្អផ្លូវចិត្ត. សីល ជាអាវុធការពារជីវិត. សីល ជម្រះចិត្តឱ្យរឹតថ្លៃថ្លា។ សីល ធ្វេីជីវិតឱ្យមានសម្រស់. សីល ជាគ្រឿងក្រោះដ៏ល្អអស្ចារ្យ. សីល នាំមកនៅធម៌អហិង្សា. សីល គួររក្សាកុំបីខានឡេីយ។
🍃អានិសង្សរបស់សីល ១៥ យ៉ាង
1. កសាងដំណើរជីវិត ទៅរកភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ ។
2. ភូមិស្ថាន អាចឲ្យបំពេញនូវ គុណធម៌ផ្សេងៗ (សមថ វិបស្សនា)។
3. ធ្វើឲ្យរួចពីភ័យ និងពៀរវេរា ផ្សេងៗ។
4. ធ្វើឲ្យមាន ក្តីសុខជាប្រក្រតី ដល់ខ្លួន និងអ្នកដទៃ។
5. នាំឲ្យយើងកើតជាមនុស្ស (អាចកើតក្នុងសុគតិភព អនាគត)។
6. រក្សាសីលបាន មិនប្រកាន់វ័យ និង ភេទ។
7. នាំឲ្យរួចពីការចោទប្រកាន់ អំពើផ្សេងៗ ពីអ្នកដទៃ។
8. ជាទីគោរព និងជ្រះថ្លា របស់មនុស្ស និង ទេវតា។
9. នាំឲ្យយើងមានចរិត ប្រកាន់ខ្ជាប់កល្យាណធម៌។
10. នាំឲ្យយើង មិនមានភាពភ័យខ្លាច តក់ស្លុត ក្នុងទីស្ងាត់។
11. មានអានិសង្សច្រើន ក្នុងការធ្វើទាន (ឲ្យ ឬ ទទួល)។
12. នាំឲ្យមានភាពក្លៀវក្លា អង់អាច ក្នុងចំណោម មហាជន។
13. ជាគ្រឿង លំអចិត្ត (អភរណៈ) និងកាយ (អលង្ការ)។
14. ទាក់ទាញទឹកចិត្តអ្នកដទៃ ឲ្យមានសទ្ធា ជ្រះថ្លា។
15. នាំឲ្យ ចិត្តបង្កបង្កើតឡើងនូវ គុណធម៌តែម្យ៉ាង៕
……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

 

Previous Post Next Post